សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

The Cambodia Daily Khmer

Overview
Episodes

Details

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Recent Episodes

លោក Chen Zhi បាត់មុខពីកម្ពុជាស្របពេលដែលសមត្ថកិច្ចអាមេរិកលាត ត្រដាងអំពីបច្ចេកទេសបោកប្រាស់ និងបច្ចេកទេសលាក់លុយរបស់លោក ក្នុងប្រព័ន្ធរូបីយបណ្ណ Cryptocurrency Bitcoin
OCT 18, 2025
លោក Chen Zhi បាត់មុខពីកម្ពុជាស្របពេលដែលសមត្ថកិច្ចអាមេរិកលាត ត្រដាងអំពីបច្ចេកទេសបោកប្រាស់ និងបច្ចេកទេសលាក់លុយរបស់លោក ក្នុងប្រព័ន្ធរូបីយបណ្ណ Cryptocurrency Bitcoin

លោក Chen Zhi ជាមនុស្សដែលមានលុយដ៏មហាសាសពីការរកស៊ី​បោក​ប្រាស់​តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង ​ លោក ហេង សំរិន ​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខ ពី​កម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសរូបីយបណ្ណគ្រីបតូចំនួន ១៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួន ​ហ៊ានបើកមជ្ឈមណ្ឌល​បោក​ប្រាស់​ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិក​បោក​ប្រាស់​ទាំងឡាយណាដែលមាន​បំណង រត់ចេញពីការងារ​ខុសច្បាប់​បែប​នេះ។ តើលោក Chen Zhi មានបច្ចេកទេសបោកប្រាស់បែបណា? តើ​បុរស​រូបនេះលាក់លុយក្នុងប្រព័ន្ធរូបីយបណ្ណគ្រីបតូ Bitcoin ដោយរបៀបណា?

លោក តាំង សារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះ៖

play-circle icon
15 MIN
ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក
MAY 3, 2025
ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែលធ្លាប់វាយ​ប្រហារ​មន្ត្រីជាន់ ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹង​រឿងអំពើពុករលួយ ហើយរកស៊ីជាមួយ​ឧក្រិដ្ឋ​ជន បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​មនុស្ស​តាម​អន​ឡាញ នោះ បាន​អះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាច​លោក គៀងគរ​យុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព​ ជា​មួយ​ប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ​​ដើម្បី​ប្រឆាំង​នឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។

play-circle icon
15 MIN
សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)
JAN 31, 2025
សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។

play-circle icon
15 MIN
អ្នកឧកញ៉ា លីយ៉ុង ផាត់ យកស្ថានីយ PNN ជាទីតាំង រកស៊ីបើកល្បែងតាមអនឡាញ និងបង្ខាំងមនុស្ស
DEC 27, 2024
អ្នកឧកញ៉ា លីយ៉ុង ផាត់ យកស្ថានីយ PNN ជាទីតាំង រកស៊ីបើកល្បែងតាមអនឡាញ និងបង្ខាំងមនុស្ស

អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។

លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍​ពិស្ដារ​អំពីរឿងនេះ៖

play-circle icon
9 MIN