ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏សម្បូរបែបនៅវត្តខេមរង្សារាម ក្នុងទីក្រុងស៊ីដនី
OCT 8, 202612 MIN
/https://sbs-rss.streamguys1.com/sbs-khmer/20261008120326_382667-sbs-podcasts-sbskhmer-3000x3000px.jpg)
Description
នៅតាមទីវត្តអារាមទូទាំងប្រទេសអូស្រ្តាលីកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមបែបបទប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរយើង ដែលមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១រោច ខែភទ្របទ ដែលត្រូវជាថ្ងៃបិណ្ឌ១ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ដូចគ្នាដែរនៅវត្តខេមរង្សារាម ហៅវត្តខ្មែរបុន្នីរីគ្គ ក្នុងទីក្រុងស៊ីដនី ក៏កំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌយ៉ាងអធិកអធម ជាពិសេសនៅថ្ងៃចុងសប្តាហ៍នេះនឹងមានកម្មវិធីជាច្រើន ទាំងតាមបែបព្រះពុទ្ធសាសនា ក៏ដូចជាការវេចនំខ្មែរ រហូតដល់ការរាំរបាំបុរាណ ការសម្តែង DJ និងប្រគំតន្រ្តីកម្សាន្តទៀតផង។ សូមជួបជាមួយ លោកសុខ សុភាព ប្រធានគណៈកម្មការពុទ្ធកសមាគមន៍ខ្មែរសាជីវកម្មរដ្ឋញូសៅវែលដូចតទៅ។


/https://sbs-rss.streamguys1.com/sbs/20230522135219-SBS-Podcasts_SBSKhmer_3000x3000px.jpg)