Description
ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។