Description
តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។