Description
ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។
កុំនិយាយដល់ "Critical Thinking" ប៉ុន្តែសូម្បីតែខ្លួនគិតអ្វី ក៏យើងមួយចំនួនលែងដឹងដែរ។ យូរទៅ ដល់ថ្នាក់សូម្បីតែមើលវីដេអូណាមួយហើយ យើងមើលទៅលើការចែករំលែក (Comment) ពីអ្នកដទៃ ដើម្បីដឹងថាគួរមានមតិបែបណាទៅលើមាតិកាមួយនេះ? ការគិតខ្ញុំយ៉ាងណាគឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីដែលមនុស្សទូទៅគិត។ ជាពិសេស ការគិតដែលមានអ្នកចូលចិត្តច្រើនជាងគេ។ ទេ កុំបែបនេះអី។ គួរណារៀនគិតដោយខ្លួនឯងឡើងវិញ។
មេរៀនគោលនៃវគ្គនេះ៖
របៀបបណ្តាញសង្គមដឹងនាំការគិតយើង ទាំងមិនដឹងខ្លួន
បញ្ហានៃការជឿអ្នកដទៃ ច្រើនជាការជឿខ្លួនឯង
របៀបបង្កើតឯករាជ្យភាព មកលើការគិតរបស់ខ្លួន ក្នុងពិភពលោកឌីជីថល
វគ្គនេះនឹងជួយអ្នកឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅ ទៅលើសមត្ថភាពនៃការគិតត្រិះរិះ និងការយល់ពីខ្លួនឯង។ តស់ ស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់បន្ថែម។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com