Description
អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់?
នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ ការឆ្លាស់សកម្មភាពញឹកញាប់ពេក និងការពឹងពាក់ទៅលើបច្ចេកវិទ្យាជ្រុលក្នុងការគិតឱ្យយើង។
នៅក្នុងវគ្គនេះ យើងនិយាយអំពី៖
Brain Rot ជាអ្វី ហើយវាកើតឡើងយ៉ាងដូចម្តេច?
ហេតុអ្វីការប្តូរសកម្មភាពញឹកញាប់ពេកធ្វើឱ្យយើងអស់កម្លាំងទាំងមិនដឹងខ្លួន?
ភាពខុសគ្នារវាង ប្រើបច្ចេកវិទ្យា និង ត្រូវបានបច្ចេកវិទ្យាប្រើ
របៀបការពារសមត្ថភាពខួរក្បាលខ្លួន និងហ្វឹកហាត់វាឱ្យនៅចេះគិតបានល្អ
អ៊ីនធឺណិតជាឧបករណ៍ — មិនមែនជាម្ចាស់របស់យើងទេ។ យើងត្រូវប្រើវា មិនមែនឱ្យវាប្រើយើងឡើយ។
តស់ ចូលរួមស្តាប់វគ្គថ្មីនេះ ហើយចាប់ផ្តើមគិតជាខ្លួនឯងម្តងទៀត។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com